ការឈ្លានពានរបស់យោធាបានធ្វើឱ្យជនស៊ីវិលកម្ពុជាស្លាប់កើនដល់១០ស្លាប់ និងរបួស៥០នាក់

Post by admin

09:00 - 11/12/2025

Comment

បើតាមក្រសួងការពារជាតិ គិតមកទល់ព្រឹកថ្ងៃទី១១ ខែធ្នូនេះ យោធាថៃ គឺនៅតែបន្តសកម្មភាពយ៉ាងគឃ្លើនទន្រ្ទានទឹកដីកម្ពុជាដោយបានប្រើប្រាស់សព្វាវុធធុនធ្ងន់គ្រប់ប្រភេទ។ ក្រសួងការពារជាតិបានបញ្ជក់ថា ម៉ោង ៤:៤០នាទីព្រឹកថ្ងៃទី១១ ខែធ្នូ យោធាថៃចាប់ផ្តើមការបាញ់ប្រហារចូលទឹកដីកម្ពុជា ក្នុងភូមិសាស្ត្រប្រាសាទខ្នា ដោយប្រើកាំភ្លើងធំចូល។

នៅម៉ោង៧:៥២នាទីព្រឹក យោធាថៃបាញ់គ្រាប់ផ្លោងមកក្នុងភូមិសាស្រ្ត ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលជាភូមិស្រុករបស់ប្រជាជនស៊ីវិលរស់នៅ។ កម្ពុជាចាត់ទុកសកម្មភាពនេះ គឺជាការវាយប្រហារដ៏កំរោល មិនរើសគោលដៅរបស់យោធាថៃ ដែលជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិ៕

ប្រភព៖ ក្រសួងការពារជាតិ