ក្រសួងការពារជាតិ៖ ម៉ោង ១១:០០នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង (T-50TH) ទម្លាក់ចំនួន ៤គ្រាប់ចូលភូមិសាស្ត្រស្រុកស្រីស្នំ ខេត្តសៀមរាប

Post by admin

13:04 - 24/12/2025

Comment

សូមជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលដែនអធិបតេយ្យរបស់កម្ពុជា នៅយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្តស្រុកស្រីស្នំ ខេត្តសៀមរាប នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥៖

- ម៉ោង ១១:០០នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង (T-50TH) ទម្លាក់ចំនួន ៤គ្រាប់ចូលភូមិសាស្ត្រស្រុកស្រីស្នំ ខេត្តសៀមរាប។

ស្ថានការណ៍នៅទីតាំងមួយចំនួនមានសភាពស្ងប់ស្ងាត់ ខណៈនៅតាមទីតាំងមួយចំនួនក្នុងយោធភូមិភាគទី៤ យោធាថៃនៅបន្តសកម្មភាពវាយប្រហារមកលើដែនអធិបតេយ្យកម្ពុជានៅឡើយ ប៉ុន្តែកងកម្លាំងរបស់យើងកំពុងប្រយុទ្ធតស៊ូយ៉ាងស្វិតស្វាញជាមួយសត្រូវឈ្លានពាន និងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច។

សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។

ព័ត៌មានលម្អិតនឹងរាយការណ៍ជូននៅពេលក្រោយ៕

Please be informed of the situation along the Cambodia–Thailand border, where Thai military forces have continued their armed aggression in Cambodian sovereign territory, in the 4th Military Region, Srei Snam District, Siem Reap Province, on December 24, 2025.

- At 11:00am, the Thai military deployed T-50TH fighter jets to drop 4 bombs in the area of Srei Snam district, Siem Reap province.

The situation in some frontlines is calm, while in other areas, the Thai military continues to carry out its attacks on Cambodian sovereign territory. However, our forces continue to fight the aggressor fiercely and monitor the situation closely and remain highly vigilant.

The brutal actions above are indiscriminate attacks by the Thai military, a serious violation of international law.

Further detailed information will be provided later as the situation develops.

ប្រភព៖ ក្រសួងការពារជាតិ